ការអភិវឌ្ឍអនុស្ថានីយ និងខ្សែបញ្ជូនបណ្តាញបញ្ជូន ខេត្តព្រះសីហនុ
15/05/2020
ខេត្តព្រះសីហនុមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការរីកសាយនៃការវិនិយោគក្នុងវិស័យសំណង់បានបង្ហាញពីតម្រូវការប្រើប្រាស់អគ្គិសនីយ៉ាងខ្លាំងនៅក្នុងខេត្តនេះ ។
ជាការឆ្លើយតបទៅនឹងតម្រូវការក្នុងការផ្គត់ផ្គង់អគ្គិសនីដែលនឹងកំពុងតែកាន់ឡើងយ៉ាងច្រើននៅក្នុងខេត្តនេះ ក្រុមហ៊ុន ស្នេថេក ផៅវ័រ ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រ និងផ្តល់នូវបណ្តាញខ្សែបញ្ជូនស្នូល ដែលអាចជឿទុកចិត្តបាន ដោយហេតុនេះ អនុស្ថានីយ និងបណ្តាញបញ្ជូនដែលមានគុណភាពខ្ពស់ ត្រូវបានអភិវឌ្ឍន៍នៅក្នុងខេត ។