ការអភិវឌ្ឍស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៨០ មេហ្កាវ៉ាត់ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
04/04/2020
ចំការសូឡានេះគឺជាការរួមបញ្ចូលគ្នា នៃថាមពលអគ្គិសនីកម្លាំង ៦០ មេហ្គាវ៉ាត់ និងថាមពលអគ្គិសនីកម្លាំង ២០ មេហ្គាវ៉ាត់ ដែលបានសាងសង់ដោយក្រុមហ៊ុន ស្នេថេក រីញូវេបល និងមានទីតាំងស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ថាមពលដែលបានបង្កើតឡើងដោយការរួមបញ្ចូលដោយចំការសូឡាទាំងពីរនេះ នឹងត្រូវផ្គត់ផ្គង់ក្នុងតំបន់ដែលនៅជុំវិញ ហើយជាមួយនឹងថាមពលដែលលើស នឹងត្រូវបញ្ជូនមកកាន់ទីក្រុងភ្នំពេញ ។